(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ បានចេញផ្សាយវីដេអូថ្មីមួយបង្ហាញពីវិធីក្នុងការ ចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ឬហៅអាចហៅបានថា ការចុះបញ្ជីតាមប្រព័ន្ធអនឡាយ ដែលជាវិធីថ្មីមួយទើប បង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម ជួយសម្រួលនីតិវិធី នៃការចុះបញ្ជីធ្វើពាណិជ្ជកម្មរបស់ពាណិជ្ជករ ឲ្យបានកាន់តែងាយ ស្រួល ឆាប់រហ័ស ជាពិសេសចូលរួមកាត់បន្ថយការចំណាយកម្រៃ ក្រៅផ្លូវការ និង ចូលរួមកាត់បន្ថយអំពើពុករលួយស្របតាម គោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ។

ក្រសួងពាណិជ្ជកម្មបានតម្រូវឲ្យក្រុមហ៊ុនទាំងចាស់ និងថ្មី ត្រូវតែចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តកម្មនេះ។ ប្រព័ន្ធស្វ័យប្រវត្តកម្ម នៃ ការចុះបញ្ជីពាណិជ្ជកម្មនេះ រាល់ពាណិជ្ជករអាចធ្វើការចុះបញ្ជីពាណិជ្ជកម្មរបស់ខ្លួន បាននៅគ្រប់ទីកន្លែង ដោយគ្រាន់តែមានកុំព្យូ ទ័រ និង អ៊ីនធើណេត ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ក្រសួងពាណិជ្ជកម្មនោះឡើយ។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ប្រព័ន្វស្វ័យប្រវត្តកម្ម នៃការចុះបញ្ជីពាណិជ្ជ កម្មនេះ នឹងជួយទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត៕