(​អា​រ៉ាប៊ីសាអូឌីត​)៖ ក្រសួង​មហាផ្ទៃ​អា​រ៉ាប៊ីសាអូឌីត បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ទណ្ឌិត​ដែល​ជា​ភេរ​វករ​ចំនួន ៤៧​នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៦​។​

​នៅក្នុង​សេចក្ដីប្រកាស​បានឲ្យដឹងថា ទណ្ឌិត​ទាំង ៤៧​នាក់​នេះ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​រៀបចំ និង​ធ្វើ​ភេរវកម្ម ដោយ​បាន​ជ្រើសរើស​ទីប្រជុំជន​សម្បូរ​ដោយ​មនុស្ស និង​កងកម្លាំង​សន្តិសុខ​។ ក្រុម​មនុស្ស​ទាំងនេះ បាន​ជាប់​ព័ន្ធ​ទៅនឹង​ករណី​ធ្វើ​ភេរវកម្ម​កាលពី​ចន្លោះ​ឆ្នាំ​២០០៣-២០០៦ ដែល​មាន​ក្រុម​អាល់​កៃ​ដា ជា​អ្នកបញ្ជា​។​

​ក្នុងចំណោម​ទណ្ឌិត​ទាំង ៤៧​នាក់​នោះ មាន​ជនជាតិ​អា​រ៉ាប៊ី ៤៥​នាក់​, ជនជាតិ​កាណាដា​ម្នាក់ និង​អេ​ហ្ស៊ី​បម្នាក់​។ ដោយ​អ្នក​ទាំងនេះ ធ្លាប់​បាន​ឆ្លងកាត់​ការ​វ៉ឺ​ក​ហាត់​ទៅលើ​ជំនាញ​ភេរវកម្ម និង​ធ្លាប់​បាន​ធ្វើ​ភេរវកម្ម​ជាច្រើន​ដង​៕​