(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣ខែមករា ឆ្នាំ ២០១៦នេះ នៅសមាគមព្រះវិហារព្រះគ្រឹស្តព្រះគណអស្ចារ្យ ក្នុងសង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យ  លោក បណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល ឧកញ៉ា សៀ សុភក្ត្រ័ នាយក សមាគម ព្រះគុណអស្ចារ្យ និងលោកស្រី បានប្រារព្ធ ទិវាព្រះរាជកំណើតព្រះយេស៑ូគ្រឹស្ត ដើម្បីរំលឹកដល់ ថ្ងៃកំណើតរបស់ព្រះយេស៑ូគ្រឹស្ត ។

កម្មវិធីនេះ ត្រូវបានចូលរួមដោយគ្រឹស្តបរិសទ័ នៃនិកាយប្រិយ៏សម្ពន្ធ័គ្រឹស្តបរិសទ័កម្ពុជា សរុបប្រមាណ ជាង៣០០ នាក់។

ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី បានរំលឹកដល់ការករកើតឡើងវិញ នៃសាសនាទាំងអស់នៅកម្ពុជា គឺចាប់ពីថ្ងៃ ៧មករា ១៩៧៩ ក្រោយថ្ងៃរំដោះពីរបប ប៉ុល ពត ដូច្នេះត្រូវរួមសាមគ្គី គ្នាគ្រប់សាសនា​ទាំងអស់ ហើយត្រូវគោរពច្បាប់ សាសនា និច្បាប់របស់ជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ ជាមួរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕