(ឥណ្ឌា)៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានស្លាប់ និង១០០នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦,៧រ៉ិចទ័រ នៅទីក្រុង Imphal ប្រទេសឥណ្ឌា ជាប់បន្ទាត់ព្រំដែន ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃចន្ទនេះ។

ភ្នាក់ងារឧត្តុនិយមបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ មានជម្រៅ៥៧គីឡូម៉ែត្រ។ វាបានវាយប្រហារ នៅវេលាម៉ោង៤,៣៥នាទីព្រឹក ថ្ងៃចន្ទនេះ ដែលមានចម្ងាយប្រមាណ៣៣គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Imphal នៃរដ្ឋ Manipur។ ប្រភពដដែលបានឲ្យដឹងថា អគារជាច្រើនត្រូវរងការខូចខាត ហើយអាចមានអ្នកស្លាប់ពី១ ទៅ១០នាក់ ដោយសារគ្រោះរញ្ជួយដីនេះ៕