(បន្ទាយមានជ័យ)៖ រថយន្ត Lexus470 មួយគ្រឿង ដឹកជនបរទេសធ្លាក់ស្នាមភ្លោះ​របួសធ្ងន់ស្រាល៤នាក់​លើដងផ្លូវជាតិលេខ៥ ស្ថិតភូមិស្ទឹងបត់សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦។

ជនរងគ្រោះត្រូវបានសមត្ថកិច្ច​ជំនាញអន្តរាគម ហៅរថយន្តសង្គ្រោះរបស់​អង្គការ​កាំម៉ា ដឹកទៅមន្ទីរពេទ្យ។

តាមប្រភពភ្ញៀវលើរថយន្តជាជនជាតិចិនរថយន្ត​ខាងលើ​ពាក់ស្លាកលេខ​ភ្នំពេញ 2X-8786 ពេលនេះសមត្ថកិច្ចហៅអ្នកបើកបរទៅសួរនាំ។ អ្នកបើកបរប្រាប់ថា​ដោយសារកំពុង​​បើកបររថយន្តបើកកង់​ទើបរេចង្កូតធ្លាក់​ស្នាមភ្លោះតែម្តង៕