(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ​២០​១៦ នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានប្រគល់ថវិកាសមាជិកសមាគម មិត្តនគរបាលជាតិ ដល់ក្រុមគ្រួសារសពនគរបាល២គ្រួសារ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋាន និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន ស​មា​គមមិត្តនគរបាលជាតិ នៃនាយក​ដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។

ក្រុមគ្រួសារសពដែល មកទទួលថវិកាសមាគម មិត្តនគរបាលជាតិ ទី១-លោកអនុសេនីយ៍ទោ សំរិទ្ធិ បូរ៉ាន់ មន្ត្រីចូលនិវត្តន៍ និងទី២-លោកអនុសេនីយ៍ទោ ជ័យ​ ពិសិដ្ឋ ដោយ១គ្រួសារៗ ទទួលបាន៤ ០០០ ០០០រៀល (បួនលានរៀល)។

ជាមួយគ្នានេះដែរ លោកប្រធាននាយកដ្ឋាន បានសម្តែងនូវទុក្ខក្រៀមក្រំ ចំពោះការបាត់បង់ក​ម្លាំងនគរបាល ដែលកន្លងមកបានខិត​ខំ បំពេញការងារជូនអង្គភាពយ៉ាងសក​ម្ម និងសូមចូលរួមសោកស្តាយបំផុត ក្នុងការបាត់បង់ជំហរគ្រួសារ។

ដោយឡែកគ្រួសារសព ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចក្រឡាហោម​ស​ ខេង​ និង​នាយឧត្តមសេនីយ៏​ នេត ​សាវឿន ដែលតែង​ តែយកចិត្តទុកដាក់គិតគូរ សុខទុក្ខដល់ពួកគាត់ទាំងអស់គ្នា និងសូមជូនពរមានសុខ​ភាពល្អ ដើម្បីជួយដឹកនាំប្រទេស ឱ្យមាន​ការអភិវឌ្ឍន៍៕