(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រកាសថា រាល់ប្រជាពលរដ្ឋនៅសងខាងផ្លូវជាតិលេខ៤ មិនតម្រូវឲ្យបង់ សេវាសម្រាប់ការធ្វើដំណើរឆ្លងកាត់កាត់ផ្លូវនេះ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ តទៅ។ ដោយចាប់ផ្តើមអនុវត្តពីម៉ោង ០០៖០១នាទី ចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។

សម្តេចតេជោ បានថ្លែងដូច្នេះក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស៥មករា នៅជាប់សាលា តិចណូ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមសងខាងផ្លូវជាតិផ្លូវជាតិលេខ៤ មានជាង ៣ម៉ឺននាក់៕