(បន្ទាយមានជ័យ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈ​កម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត​ នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមពិធីបុណ្យ​ចំបើង ​និងបុណ្យស្រូវលើកទី២ នៅថ្ងៃទី៤-៦ ខែមករា ឆ្នាំ២០១៦ ដែលមានប្រជាពលរដ្ឋយ៉ាង​ច្រើន​បានអញ្ជើញ​ចូលរួមទស្សនា ដែលជាទំនៀម​ទម្លាប់ពី​បូ​រាណ​របស់ពួកគេ។

លោកគោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពិធីបុណ្យចំបើងចាប់ឲ្យប្រជាពលរដ្ឋ​បាន​ចូលទស្សនាចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ នៅតាមផ្លូវជាតិលេខ៦ ត្រង់ចំណុចក្នុងភូមិទឹកជោ ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក គោ ស៊ុំ​ សារឿតបាននិយាយក្នុងពិធីបុណ្យចំបើងនិងបុណ្យស្រូវ នោះថាការរៀបចំពិធីបុណ្យចំបើង និងបុណ្យស្រូវនោះ គឺមានគោលបំណង​​ដើមគឺការពារទឹកជំនន់ ទៅនិងការប្រែប្រួល​អាកាសធាតុ និងការអភិវឌ្ឍន៍​សហគមន៍ តាមរយៈការបង្កើតប្រភពកសិករ ទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យតែម្តង។

លោកបានបញ្ជាក់ទៀតថាឆ្នាំមុនៗ ខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋ​ ជាច្រើនពាន់នាក់បានទទួលរង​គ្រោះ​ដោយសារទឹកជំនន់​ជារៀងរាល់ឆ្នាំ ហើយឆ្នាំមុនប្រទេសកូរ៉េបានចុះ​មកសហការគ្នាជា​មួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វើពិធីបុណ្យចំបើងនិងបុណ្យស្រូវនេះ​ឡើង ដោយសហការជាមួយអង្ការ W .Fonundation ស័ម្ពនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​ដោយ​មានការជួយគាំទ្រពី​សំណាក់ក្រុម​ហ៊ុនកូរ៉េ និងក្រុមហ៊ុនក្នុងស្រុក​​ជាច្រើនដើម្បី​ជំរុញឲ្យអ្នកវិនិយោគ និងពានិជ្ជកម្មនិងទេសចរណ៍​ដើម្បី​ឲ្យចូលរួមធ្វើវិនិយោគ​ក្នុង​ប្រទេសកម្ពុជាឲ្យបានច្រើន។

លោកបានលើកឡងថាប្រទេសកូរេ​គ្រោងនឹង​រៀបចំបុណ្យ ចំបើងនេះជារៀងរាល់ឆ្នាំ ហើយនិងបង្កើតឲ្យមានសួន​ចំបើង​នាពេលអនាគត ដើម្បីរួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​កសិទេសចរណ៍​ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងវិធីបុណ្យចំបើងនិងបុណ្យស្រូវនោះ មានវិធីការតាំងបង្ហាញនូវសួនវង្វេង និងរូបចំឡាក់ធ្វើអំពីគំនរ​ចំបើង គំនូរ​សិល្បៈ​​លើវាលស្រែលេង​ល្បែងកំសាន្ត បែបប្រណៃណីកម្ពុជា និងកូរ៉េ​រួមគ្នា ការដាក់តាំងពិព័រណ៍​ផលិតផលក្នុងស្រុក និងផលិតផលកូរ៉េ​ និងមានការ ប្រគំតន្ត្រី​នៅពេលយប់ទៀតផង ដើម្បីឲ្យប្រជាពលរដ្ឋមកទស្សនាកម្សាន្ត៕