(ភ្នំពេញ)៖ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមជួយពន្លត់អគ្គិភ័យជាង២០០ករណី ដោយឥតគិតថ្លៃ ត្រឹមខែមីនាឆ្នាំ២០២០នេះ។

ករណីអគ្គិភ័យភាគច្រើនកើតឡើងលើលំនៅឋាន ឃ្លាំង រោងចក្រ ព្រៃរបោះ កន្លែងសិប្បកម្ម ផ្សារ តូប ឬហាងលក់ដូរ ដីឡូ យានដ្ឋាន និងស្ថានីយប្រេងឥន្ធនៈជាដើម ក្នុងខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌឫស្សីកែវ ខណ្ឌ៧មករា ខណ្ឌបឹងកេងកង ក្នុងរាជធានីភ្នំពេញ ព្រមទាំងមួយចំនួនទៀតនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពន្លត់អគ្គិភ័យដោយឥតគិតថ្លៃជាសាធារណៈ ព្រមទាំងប្រចាំការ២៤ម៉ោង៕
លេខទំនាក់ទំនង៖ ០៨៥ ៩១១ ៩១១!!!