(​ប៉េកាំង​)៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei Technologies Co បាន​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​មករា ឆ្នាំ​២០១៦​នេះ​ថា ពេញ​មួយឆ្នាំ​២០១៥ ខ្លួន​ទទួលបាន​ប្រាក់ចំណូល ៦០,១​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​កើនឡើង ៣៥,៣​ភាគរយ នេះ​បើ​យោងតាម​ការចេញផ្សាយ​សារព័ត៌មាន The Wall Street Journal ចេញផ្សាយ​នៅ​ថ្ងៃនេះ​។​

​តាមរយៈ​សំបុត្រ ដែល​លោក Guo Ping នាយក​ប្រតិបត្តិ Huawei ផ្ញើ​ទៅកាន់​បុគ្គលិក​បាន​បញ្ជាក់ថា ប្រាក់ចំណូល​ភាគច្រើន​បាន​កើនឡើង​ដល់​សារ​ការលក់​ស្មា​ត​ហ្វូន ដោយ​នៅ​ក្នុង​ឆ្នាំ ២០១៥ មាន​ស្មា​ត​ហ្វូន​ចំនួន ១០០​លាន​គ្រឿង ត្រូវ​បាន​លក់​ចេញ បើ​ធៀប​នឹង​ឆ្នាំ​មុន​កើនឡើង ៣៣​ភាគរយ​។​

​យោង​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ IDC បានឲ្យដឹងថា ស្មា​ត​ហ្វូន Huawei លក់​ចេញ​កើន​ឡើង​ខ្លាំង​នៅ​ត្រីមាស​ទី​៣ ដែល​មាន​រហូត​ដល់ ៦១​ភាគរយ​៕