(ភ្នំពេញ)៖ ដោយមានការគាំទ្រ និងទទួចស្នើសុំពីអតិថិជន ឲ្យពន្យារពេលនូវការលក់ថែមជូនម៉ូតូ និងទួរទស្សន៍របស់ត្រាក់ទ័រ Jonh Deere នៅក្នុងកម្មវិធី បាន បាន ដូច្នេះហើយ អតិថិជនទាំងអស់នូវតែទទូល បានការថែមជូនពិសេសនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៦។

ដើម្បីចូលរួមក្នុងកម្មវិធីនេះ អតិថិជនទាំងអស់គ្រាន់តែទិញត្រាក់ទ័រ Jonh Deere ម៉ូដែលណាមួយក៏បានចាប់ពីកម្លាំង ៤៥សេះ ដល់៩០សេះ លោកអ្នកនឹងទទួលបាននៅការថែមជូនម៉ូតូ Honda Wave 110cc សេរីឆ្នាំ២០១៥ ១គ្រឿង និង ទូរទស្សន៍ LG LED 32” មួយគ្រឿងភ្លាមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ។ ការថែមជូននេះ មានប្រសិទ្ធិភាពទាំងការបង់រំលោះ និងបង់ជាសាច់ប្រាក់សុទ្ធ។

Jonh Deere មានបង់រំលស់ត្រាក់ទ័រគ្រប់ម៉ូដែល ដោយលោកអ្នកមានទឹកប្រាក់ដំបូង ត្រឹមតែ២៥%តែប៉ុណ្ណោះនឹងអាចក្លាយជាម្ចាស់ ត្រាក់ទ័រដ៏ថ្មីសន្លាង ហើយថែមទាំងមានអត្រាការប្រាក់ទាប លក្ខ័ណងាយស្រួល ហើយរយៈពេលបង់រំលស់ មានរហូតដល់ទៅ ៣៦ខែ។

ត្រាក់ទ័រ Jonh Deere ជាផលិតផលរបស់សហរដ្ឋអាមេរិក មានកម្លាំងខ្លាំង ការងាររហ័ស ស៊ីប្រេងតិច និងមានតួរឹងមាំជាប់ធន់យូរអង្វែង ហើយក្រុមហ៊ុនក៏មានផ្តល់នូវគ្រឿងបន្លាស់សុទ្ធ និងមានសេវាកម្មជាងជួសជុល ទូទាំងប្រទេសជូនដល់អតិថិជន ។ គ្រប់ត្រាក់ទ័រទាំងអស់ មានគ្រឿងបំពាក់គ្រប់ប្រភេទ តាមតំរូវការទៅតាមប្រភេទកសិកម្មដូចជា៖ ការធ្វើស្រែប្រាំង ឬវស្សា និងការធ្វើចំការដំណាំផ្សេងៗសំរាប់កសិកកម្ពុជា។ ត្រាក់ទ័រចនឌារ នាំចូលផ្តាច់មុខ និងចែកចាយ ដោយក្រុមហ៊ុន RMA Cambodia។

សម្រាប់ពត៌មានបន្ថែមលើការប្រឹក្សា និងការទិញត្រាក់ទ័រ Jonh Deere សូមទំនាក់ទំនងទូរស័ព្ទមកលេខ ០៩៥ ៦៦៦ ៥៥២ ឬ មកកាន់ក្រុមហ៊ុន RMA Cambodia ដែលមានទីតាំងស្ថិតនៅអាគារលេខ ០៤០៧៥ ផ្លូវ២០០៤ (ម៉ៃដា) សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ និងសាខាលក់ប្រចាំខេត្តកំពង់ធំ ខេត្តតាកែវ ក៏ដូចជាតំណាងចែកចាយ ប្រចាំខេត្តពោធិសាត់ និងបាត់ដំបងជាដើម៕