(កំពង់ឆ្នាំង)៖ ជនសង្ស័យម្នាក់​ ត្រូវបានកម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង ចាប់ខ្លួន ក្នុងករណីលួចម៉ូតូប្រជាពលរដ្ឋ ក្នុងភូមិបានចំនួន២គ្រឿងហើយ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ ត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

លោក ពេជ រី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្នាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យខាងលើ ចាប់ខ្លួនក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋក្នុង ភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកបានបន្តថា ក្រោយមានសកម្មភាពលួចម៉ូតូខាងលើ តាមរយ:ប្រជាពលរដ្ឋ បានរាយការណ៍នោះ លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត បានចេញបញ្ជាឲ្យលោកដឹកនាំកម្លាំងចេញប្រតិបត្តិការ រហូតដល់ចាប់ខ្លួនជនសង្ស័យ បាននៅចំណុចភូមិដកស្និត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ម្ចាស់ម៉ូតូដែលត្រូវជនសង្ស័យខាងលើលួច មានឈ្មោះ សេន អាលី ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ ម៉ាត់ លាស់ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

ជនសង្ស័យខាងលើមានឈ្មោះ ឈិត ស៊ីនឿន អាយុ៣៥ឆ្នាំ រស់នៅភូមិតាំងក្រសាំង សង្កាត់តាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ក្រោយចាប់ខ្លួនសមត្ថកិច្ចដ្ហូតបានម៉ូតូចំនួន០៤គ្រឿង ដែលជនសង្ស័យ​ ធ្វើសកម្មភាពលួចបាន។

បច្ចុប្បន្ន ក្រោយចាប់ខ្លួនជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជួនទៅតុលាការខេត្តកំពង់ឆ្នាំង ចាត់ការតាមនីតិវិធីច្បាប់៕