(កណ្តាល)៖ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក ដឹកនាំដោយ វរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុក នៅថ្ងៃទី៦៥ ខែមករា ឆ្នាំ២០១៦នេះ បានចុះចែកអត្តសញ្ញាណប័ណ្ណគំរូថ្មី​ ជូនប្រជាពលរដ្ឋឃុំលើកដែក ដល់ខ្នងផ្ទះតែម្តង ដើម្បីកុំឲ្យប្រជាពលរដ្ឋ មានការលំបាក មកយកដល់កន្លែងនគរបាល។

អត្តសញ្ញាណសញ្ជាតិខ្មែរ ដែលធ្វើហើយ និង ចែកជូននេះមានចំនួនសរុប ១.៣៣៥សន្លឹក ទូទាំង១៥ ភូមិក្នុងឃុំលើកដែក។

លោកអធិការ ឈឿន ប៊ុនឆន បានថ្លែងថា លោក និងក្រុមការងារ សុខចិត្តហត់បន្តិច ហើយខាតពេលវេលាបន្តិច តែអ្វីៗដែលទទួលបានគឺនឹកស្មានមិនដល់ នៅពេលនាំយកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

លោកបានបញ្ជាក់ថា ភាពស្និទ្ធស្នាល ស្នាមញញឹម ស្គាល់កាន់ច្បាស់អំពីភូមិសាស្រ្ត ទទួលបានព័ត៌មានល្អៗ ពីពលរដ្ឋទាក់ទងនឹងអាជីពនគរបាលរបស់ខ្ញុំ គឺលទ្ធផល ដែលខ្ញុំទទួលបានមកវិញ សំរាប់ការចំណាយក្នុងថ្ងៃនេះក្នុង ឃុំលើកដែក ស្រុកកោះធំ៕