(ភ្នំពេញ)៖ ជនជាតិវៀតណាម២១នាក់ បម្រើការងារនៅតាមហាងម៉ាស្សា កោសជប់ លក់កាហ្វេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បន្តចុះចាប់ខ្លួន នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ ក្រោយរកឃើញថា ពួកគេរស់នៅគ្មានច្បាប់។

លោកឧត្តមសេនីយ៌ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិវៀតណាមទាំងនេះ រស់នៅនិងធ្វើការខុសច្បាប់ ហើយក្រោយការចាប់ខ្លួន ពួកគេត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់៕