(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម, មណ្ឌលគិរី, ក្រចេះ, បន្ទាយមានជ័យ, ព្រៃវែង បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

*ទី១៖ លោក ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បរិច្ចាគប្រាក់បៀវត្សរយៈពេល៦ខែ ចាប់ពីថ្ងៃទីឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី២៖ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បរិច្ចាគប្រាក់បៀវត្សរយៈពេល៥ខែ ចាប់ពីថ្ងៃទីឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០
*ទី៣៖ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ក្រចេះ បរិច្ចាគប្រាក់បៀវត្សរយៈពេល៧ខែ ចាប់ពីថ្ងៃទីឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០
*ទី៤៖ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បរិច្ចាគប្រាក់បៀវត្សរយៈពេល៦ខែ ចាប់ពីថ្ងៃទីឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី៥៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បរិច្ចាគប្រាក់បៀវត្សរយៈពេល៧ខែ ចាប់ពីថ្ងៃទីមេសា ដល់ខែតុលា ឆ្នាំ២០២០។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕