(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ព្រមទាំងរដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីរាជការចំនួន ១០៦រូប បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លួនជិត ២០០លានរៀល ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕