(ភ្នំពេញ)៖ លោក វុឌ្ឍ ផូសារវ័ន្ត នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លួនចំនួន១៥ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៥ខែ ចាប់ពីឧសភា ដល់ខែកញ្ញា ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕