(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ម៉ែន ម៉ូលី អត្តលេខា ០៥៨២៩០ មេបញ្ជាការវេសនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន២សែនរៀល ក្នុងមួយខែ សម្រាប់រយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕