(អាមេរិក)៖ ក្រៅពីលក់ iPhone និងម៉ាស៊ីន iMac ក្រុមហ៊ុន Apple នៅមានប្រភពចំណូល ធំមួយទៀតនោះគឺ App Store ដែល​ជារៀងរាល់ឆ្នាំ ប្រមូលលុយមិនតិចនោះទេ​។ ជាក់ស្ដែងនៅឆ្នាំ២០១៥ កន្លងទៅនេះ ក្រុមហ៊ុន Apple រកចំណូលបានពី​ App Store រហូតដល់ជាង ២០ពាន់លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់ Wall Steet Journal នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការលក់នៅលក់ App Store កើនឡើង ៤៣ភាគរយបើធៀបនឹងឆ្នាំ២០១៤ ហេតុដូច្នេះហើយទើបជំរុញ ឲ្យប្រាក់ចំណូលពីការលក់កើនឡើងខ្ពស់ ប៉ុន្តែ​មិន​បានដូចអ្វីដែលក្រុមហ៊ុនចង់បាន។

ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល ខ្លួនរកចំណូលពី App Store បានរហូតដល់ ១៤៤លានដុល្លារអាមេរិក ដែលបានច្រើនជាងថ្ងៃបុណ្យ Christmas៕