(ភ្នំពេញ)៖ Fresh News ដែលប្រមូលផ្ដុំទៅដោយ ព័ត៌មាន​ថ្មីទាន់ហេតុការណ៍ មានទាំងព័ត៌មាននយោបាយ សេដ្ឋកិច្ច សន្ដិសុខសង្គម និងព័ត៌មានផ្សេងៗជាច្រើនទៀត ​ដែលកំពុងទទួលបានការគាំទ្រខ្លាំង រ​ហូតដល់មានអ្នកប្រើប្រាស់ ជិតកន្លះលាននាក់ គិតត្រឹមដើមឆ្នាំ២០១៦នេះ នឹងប្រកាសចេញផ្សាយ ជាភាសាអង់គ្លេស​ជាផ្លូវការ នៅ​ដើមខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីជាចំណីអារម្មណ៍ព័ត៌មានថ្មី​ប្លែកមួយទៀត សម្រាប់ប្រិយមិត្តអ្នកអាន ដែលចូលចិត្តតាមដានព័ត៌មាន ជាភាសាបរទេស http://en.freshnewsasia.com

ព័ត៌មានជាភាសាអង់គ្លេស (Fresh News English Version) នេះ ផ្តោតសំខាន់ទៅលើព័ត៌មាន នៅតំបន់អាស៊ី និងសម្រាប់ជនជាតិបរទេស និងសម្រាប់តាមបណ្តាស្ថានទូត នានាៗនៅកម្ពុជា។ ក្រុមការងារព័ត៌មានភាសាអង់គ្លេស របស់ Fresh News ប្រមូលដោយអ្នកកាសែតជើងចាស់ និងមានបទពិសោធន៍ ជាមួយនឹងការងារព័ត៌មានបរទេស និងការងារសារព័ត៌មានបរទេសផងដែរ។

គេហទំព័រ និងកម្មវិធីទទួលព័ត៌មាន Fresh News ភាសាអង់គ្លេស និង App នឹងប្រកាសចេញផ្សាយជាផ្លូវការ នៅថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០១៦។ http://en.freshnewsasia.com

Fresh News ជាភាសាអង់គ្លេស ត្រូវបានប្រមូលផ្ដុំដោយព័ត៌មាន ចម្រុះគ្រប់ប្រភេទ ជាពិសេសព្រឹត្តិការណ៍ ដែលវិវឌ្ឍថ្មីៗបំផុតនៅក្នុង ប្រទេសកម្ពុជា ស្ដីពីស្ថានការណ៍​នយោបាយ ដែលធ្វើឲ្យប្រិយមិត្តអ្នកអានគ្រប់ស្រទាប់វណ្ណៈ ទទួលបាននូវចំណេះដឹង ក្នុងការទទួលបាន ព័ត៌មានយ៉ាងឆាប់រហ័ស ទាំងក្នុងប្រទេស និងនៅលើជុំវិញពិភពលោក។

Fresh News បណ្ដុំព័ត៌មានថ្មីៗបំផុត ទាំងក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក...!