(សៀមរាប)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មន្ទីរពេទ្យយោធភូមិភាគទី៤ និងនិវត្តន៍ជន ចំនួនសរុបជាង ១២៥០នាក់ នៅព្រឹកថ្ងៃទី០៧ ខែ មករា ឆ្នាំ២០១៦នេះ។

ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ឃឹម ប៊ុនសុង អភិបាលខេត្ត សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលរបស់ CPP, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស៊ុ សំណាង អគ្គនាយកអគ្គនាយកដ្ឋានភស្ដុភា និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ, លោក ឈឹម ម៉ា អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប លោក ជា ម៉ន មេបញ្ជាការយោធភូមិភាគ៤ ព្រមទាំងមានការចូលរួម ពីក្រុមការងារសមាជិក សមាជិកា ជាច្រើនរូបទៀត ។

សម្រាប់អ្នកជំងឺ និងនិវត្តន៍ជនទាំង១២៥០នាក់ ក្នុងនោះអ្នកជំងឺនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ៣៦០នាក់, និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ចំនួន៦១នាក់ និងនិវត្តន៍ជនសរុបចំនួន ៨២៩នាក់៕