(កណ្តាល)៖ បុរសម្នាក់បានសម្រេចចិត្តចង.កធ្វើអត្តឃាតខ្លួនឯង ស្លាប់ក្នុងបន្ទប់ទឹក បន្ទាប់ពីអស់សង្ឃឹមក្នុងជីវិត ព្រោះមានជំងឺរុំារៃ ស្ពឹកមួយកំណាត់ខ្លួន ជាច្រើនខែមកហើយនោះ។

ការភ្ញាក់ផ្អើលនៃការចង.កសម្លាប់ខ្លួននេះ បានកើតឡើងនៅម៉ោង ៧៖៥០នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ក្នុងផ្ទះជនរងគ្រោះ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល
ខេត្តកណ្តាល ដោយជនរងគ្រោះមាន ឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ មានប្រពន្ធឈ្មោះ អួរ ស្រីស្រស់ ភេទស្រី អាយុ៣៣ឆ្នាំជនជាតិខែ្មរ មុខរបរកម្មការីនីរោងចក្រ មានកូន៤នាក់ (ប្រុស១នាក់)។

សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា នៅមុនពេល កើតហេតុជនរងគ្រោះមានជំងឺស្ពឺកមួយកំណាត់ ខ្លួនរយៈពេលប្រហែល៦ខែមកហើយ ពេលខ្លះដើរមិនរួច ហើយផឹកស្រាជាប្រចាំ។ ពេលខ្លះអង្គុយតែម្នាក់ឯងមិនសូវ និយាយរកអ្នកជិតខាង។ពេលកើតហេតុ ប្រពន្ធមិននៅផ្ទះនោះទេ ហើយកូនប្រុសឈ្មោះ គង់ រតនា អាយុ១៥ឆ្នាំ បានដើរទៅបន្ទប់ទឹក ស្រាប់តែឃើញឪពុកចង.កដោយខែ្សអង្រឹង នៅលើថ្នឹមទ្វារបន្ទប់ទឹក ក៏រត់ហៅអ្នកជឹតខាង ឲ្យជួយទើបមកកាត់ខែ្សដាក់ចុះ ពេលនោះជនរងគ្រោះស្លាប់រួចទៅហើយ៕