(ភ្នំពេញ)៖ ដោយមានការសហការជាមួយស្ថានីយទូរទស្សន៍ CNC ជារៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧-៩យប់ Fresh News TV នឹងនាំអារម្មណ៍ទស្សនិកជន មករីករាយកំសាន្តជាមួយកម្មវិធីប្រគំតន្ត្រីថ្មីបន្ថែមទៀត នោះគឺ «តន្ត្រីមហាសប្បាយ Pocari Sweat» ។

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ កម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» នឹងនាំមកជូនទស្សនិកជននូវវត្តមានតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជាដូចជា កញ្ញា មាស សុខសោភា, តារាកំប្លែងជើងចាស់ នាយ កុយ និងក្រុមតារាចម្រៀងយុវវ័យ Definite ពិសេសជាងនេះទៅទៀត ទស្សនិកជននឹងបានផ្ទុះសំណើចជាមួយក្រុមកំប្លែង CBS ផងដែរ។ ទស្សនិកជនអាចទស្សនាដោយសេរីជាមួយ «តន្ត្រីមហាសប្បាយ Pocari Sweat» សប្ដាហ៍នេះ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៩យប់ នៅស្ថានីយទូរទស្សន៍ CNC ឫស្សីកែវ ហើយទស្សនិកជនទាំងអស់ ក៏អាចទស្សនាតាមរយៈការផ្សាយផ្ទាល់ ជាមួយ Fresh News TV នៅលើទូរស័ព្ទដៃ និងនៅលើគេហទំព័រ បានយ៉ាងងាយស្រួលផងដែរ។

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នេះ តាមកញ្ចក់ទូរទស្សន៍ CNC និងលើទូរស័ព្ទដៃ របស់លោក-អ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ៧៖០០ថ្ងៃសុក្រនេះ៕

ទស្សនាកំសាន្តកម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» ជាមួយ Fr...

ទស្សនាកំសាន្តកម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» ជាមួយ Fresh News TV ចាប់ពីម៉ោង ៧-៩យប់ថ្ងៃសុក្រនេះ, វត្តមានកំពូលតារាចម្រៀង មាស សុខសោភា(ភ្នំពេញ)៖ ដោយមានការសហការជាមួយស្ថានីយទូរទស្សន៍ CNC ជារៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧-៩យប់ Fresh News TV នឹងនាំអារម្មណ៍ទស្សនិកជន មករីករាយកំសាន្តជាមួយកម្មវិធីប្រគំតន្ត្រីថ្មីបន្ថែមទៀត នោះគឺ «តន្ត្រីមហាសប្បាយ Pocari Sweat» ។

Posted by Fresh News on Friday, January 8, 2016