(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលរៀបចំដោយរាជរដ្ឋាភិបាល និងអនុម័តដោយរដ្ឋសភា ត្រូវបានសមាជិកព្រឹទ្ធសភាចំនួន ៥៤រូបលើ៥៤រូប អនុម័តគាំទ្រទាំងស្រុងហើយ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។
សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា៥៤រូប និងមានការឡើងការពារសេចក្តីព្រាងច្បាប់នេះ ដោយ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផងដែរ៕
ខាងក្រោមនេះជា សេចក្តីប្រកាសអំពីលទ្ធផលផ្លូវការ នៃសម័យប្រជុំវិសាមញ្ញ ដែលពិភាក្សា និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ៖