(ព្រៃវែង)៖ នាសប្តាហ៌កន្លងទៅ ក្នុងខែមករា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះជួបជាមួយ​ប្រជាពលរដ្ឋចំនួន៣០ខ្នងផ្ទះ ដើម្បីចែកជូន​ថវិកាមូលនិធិរបស់សម្តេច ដល់គ្រួសារសព និងគ្រួសារឆ្លងទន្លេនៅតាមបណ្តាស្រុកចំនួន ០៦ស្រុក នៅខេត្តព្រៃវែង។

សម្រាប់ស្រុកស្វាយអន្ទរ នាយឧត្តមសេនីយ៌នេត សាវឿន ក៏បានអមដំណើរជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីចែកជូនថវិកាមូលនិធិដល់គ្រួសារឆ្លងទន្លេចំនូន ០៥គ្រួសារ ផងដែរ ដោយមួយគ្រួសាទទួលបានថវិកា ២០០.000រៀល ។

នៅចំពោះមុខប្រជាពលរដ្ឋតាមមូលដ្ឋានទាំងនោះ សម្តេចក្រឡាហោម ស ខេង បានសួរសុខទុក្ខ និងផ្តាំផ្ញើឲ្យពួកគា់ខិតខំប្រកបរបរប្រចាំថ្ងៃ និងដាំដំណាំលើកស្ទួយជីវភាពគ្រួសារកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្តល់រថយន្តសង្គ្រោះ ០១គ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ និងបានផ្តាំផ្ញើដល់អាជ្ញាធរ គ្រប់ថ្នាក់យកចិត្តទុកដាក់អំពី សុខទុក្ខ ប្រជាពលរដ្ឋក្នុងស្រុកដោយជួយសង្គ្រោះឱ្យបានទាន់ពេលវេលាទោះបីប្រជាពលរដ្ឋរស់នៅក្នុ្ងងភូមិសាស្ត្រជាប់ស្រុកស្វាយអន្ទរក៍ដោយ និងបំរើសេវាសាធារណៈឱ្យបានល្អ ព្រមទាំងរបៀបរបបធ្វើការងាររបស់នគរបាលប៉ុស្តិ៍ក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋប្រចាំថ្ងៃ ។

នាយឧត្តមសេនីយ៌ នេត សាវឿន ប្រធានក្រុមការងារ ចុះជួយស្រុស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានបន្តចុះដល់ខ្នងផ្ទះនាំយកថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង និងបើកវេទិកាសាធារណ មានដូចខាងក្រោម ៖

១/- ស្រុកស្វាយអន្ទរ មាន៤ឃុំ រួមមានឃុំព្រៃខ្លស ឃុំជ្រៃ ឃុំអង្គរទ្រេត និងឃុំពានរោង ហើយចែកជូនមូលនិធិសម្តេចក្រឡាហោម ដល់ប្រជាពលរដ្ឋ ១៩៩ គ្រួសារ (មួយគ្រួសារទទួល បានថវិកា ២០០.០០០រៀល) ក្នុងនោះស្រ្ត្តីឆ្លងទន្លេរ ១៦៨នាក់ និងគ្រួសារសព ៣១នាក់ ។ សរុបថវិកា ៣៩.៨០០.០០០រៀល ។

២/-​ ស្រុកកញ្រ្ជៀច មាន៦ឃុំ រួមមាន ឃុំកញ្ជ្រៀច  ឃុំក្តឿងរាយ ឃុំគោកគង់កើត  ឃុំគោកគង់លិច ឃុំព្រាល និងឃុំថ្មពូន និងចែកជូនថវិកាមូលនិធិសម្តេចក្រឡាហោម ដល់ប្រជាពលរដ្ឋ ២២៨គ្រួសារ ក្នុងនោះស្រ្ត្តីឆ្លងទន្លេ ១៨០នាក់ និងគ្រួសារសព ៤៨នាក់ ។ សរុបថវិកា ៤៣.៨០០.០០០រៀល ៕