(​ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស៣នាក់បានស្លាប់ ៥នាក់រងរបួសធ្ងន់ និង៧នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ម្សិលមិញ​នេះ បើតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៩​លើក នៅថ្ងៃម្សិលមិញ​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៦​គ្រឿង រថយន្ត​ធុន​តូច៦​គ្រឿង និង​រថយន្ត​ធុន​ធំ៣​គ្រឿង​ និងថ្មើរជើងម្នាក់ ហើយមូល​ហេតុដែល​បណ្តាល​ឲ្យ​ មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន៥លើក ប្រជែ​គ្រោះថ្នាក់៣​លើក មិនគោរពសិទ្ធិ១លើក​។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្ទាប់ពីច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីត្រូវបានដាក់ឲ្យអនុវត្ត អត្រាគ្រោះថ្នាក់ចរាចរណ៍ និង បទល្មើសឧក្រិដ្ឋថយចុះគួរឲ្យគត់សម្គាល់៕