(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតក្រុមការងារសម្រាប់រៀបចំវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។

ក្រុមការងារនេះ មានសមាសភាព១៩រូប ដែលមាន លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ។

សេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ដែល Fresh News ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ក្រុមការងារនេះមានភារកិច្ចរៀបចំវិសោធនកម្មលើបទបញ្ញត្តិមួយចំនួន នៃច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីធានាឱ្យមានសង្គត់ភាព ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ច និងសង្គម សម្រាប់ដាក់ឆ្លងគណៈរដ្ឋមន្រ្តីពិនិត្យ និងសម្រេច ដើម្បីបញ្ជូនទៅស្ថាប័ននីតិបញ្ញត្តិពិនិត្យ និងផ្តល់ការអនុម័ត

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង៖