(ភ្នំពេញ)៖ នៅរយៈពេលពេញ១ឆ្នាំ នៃឆ្នាំ២០១៥ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រមូលពន្ធ គ្រប់ប្រភេទ បង់ចូលថវិកាជាតិ បានចំនួន៥១៩៦៧៩៥,៧៦លានរៀល ដែលស្នើនឹងប្រមាណ១២៩៩,២០លានដុល្លារអាមេរិក នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។

ប្រភពព័ត៌មានដែលបានបញ្ជាក់ថា នៅក្នុងខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធ អាករគ្រប់ប្រភេទ ទឹកបា្រក់ចំនួន ៤៤៩៩០២,៦៤ លានរៀល បើគិតជាប្រាក់ដុល្លារ មានប្រមាណ១១២,២៣លានដុល្លារ។

ព័ត៌មានលំអិត នៃការប្រមូលពន្ធ ឆ្នាំ២០១៥ សូមអានសេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖