(អ៊ីស្តង់ប៊ុល)៖ យោងតាមការ ចេញផ្សាយរបស់ Sky News នៅមុននេះបន្ដិច បាន​ឲ្យដឹងថា មានករណីផ្ទុះមួយបានកើតឡើង នៅក្នុង ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេស​តួកគី បណ្ដាលឲ្យមានមនុស្សប្រមាណជា ២ទៅ៣នាក់ស្លាប់ និងជាច្រើននាក់​ផ្សេងទៀត របួសធ្ងន់ស្រាល។

អាជ្ញាធរប្រចាំតំបន់ មិនទាន់អាចបញ្ជាក់បានទេថា មានមនុស្សប៉ុន្មាននាក់ស្លាប់  និងប៉ុន្មាននាក់របួស ប៉ុន្តែសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា យ៉ាងហោច​ណាស់មនុស្ស ៣នាក់បានស្លាប់។

តំបន់ដែលកើតមានករណីខាងលើនេះ ត្រូវបានគេបញ្ជាក់ថា សម្បូរទៅដោយ​ភ្ញៀវទេសចរណ៍ ហើយបើតាមការបញ្ជាក់របស់​សារព័ត៌មានកូរ៉េខាងត្បូង Yonhap News គឺមានពលរដ្ឋកូរ៉េខាងត្បូង មួយចំនួនទទួលរងរបួសក្នុង​ហេតុ​ការណ៍ខាងលើ៕