(ភ្នំពេញ)៖​ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំអចិន្ត្រៃយ៍ព្រឹទ្ធសភា វិមានរដ្ឋចំការមន។

ជាលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានេះ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦សម្រាប់ បន្តសម័យប្រជុំលើកទី៨ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ៕