(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងស្ថិតនៅផ្លូវអូរឌឹម កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលបង្កឡើង​ដោយរថយន្ត ដឹកទំនិញធន់ធំមួយគ្រឿង បានជ្រុលទៅបុករថយន្តកូរ៉េ បណ្តាលឲ្យរថយន្តកូរ៉េនោះ ជ្រុលទៅបុកក្មេងម្នាក់ កំពុងស្ទូចត្រីនៅមាត់ប្រឡាយរងរបួសធ្ងន់។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្រោយកើតហេតុក្មេងប្រុស រងគ្រោះត្រូវបាន​ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ​ខណៈរថយន្តទាំង​២គ្រឿង ត្រូវបានយកទៅរក្សាទុក​ដើម្បីរង់ចាំ ការដោះស្រាយ៕