(ភ្នំពេញ)៖ ឱកាសពិសេសៗពី CLOUD9 នៅថ្ងៃនៃក្ដីស្រលាញ់ និងបុណ្យចូលឆ្នាំចិន ខាងមុខនេះ ធានាថា សប្បាយៗនិងបង្កើតអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន នាពេលវេលាល្អៗនោះទ្បើយជាមួយនឹងបរិយាកាសរ៉ូមេនទិច ក៏ដូចជាក្រុមរួមការងារ មិត្តភក្ត័ និងក្រុមគ្រួសារ។

CLOUD9 មានកម្មវិធីពិសេសៗសំរាប់អ្នកដែលចូលចិត្តរសជាតិគ្រឿងសមុទ្រថ្មីស្រស់ៗ រួមមាន បង្គា មឹក ក្តាមស្រស់ៗ សាច់ក្រកល្អៗ ដ៏ច្រើនសន្ធឹកសន្ធាប់ បន្ថែមជាមូយនឹងមុខម្ហូបចំអិនក្តៅៗ មុខម្ហូប តាមបែបអាស៊ី និងអឺរ៉ុប មានរសជាតិឈ្ងុយឆ្ងាញ់ ពិសេសមានអាងទឹក ដ៏ស្រស់ស្អាត រួមនឹងស្រាក្រលុកដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត។  

ជាងនេះទៅទៀត មិនត្រឹមតែគ្រឿងសមុទ្រនោះទេ CLOUD9 ថែមទាំងមានជំរើសម្ហូបផ្សេងទៀត  ថែមទាំងផ្លែឈើស្រស់ និងបង្អែម ដែលប្លែកៗតំលៃសមរម្យ ហើយសំរាប់ក្មេងអាយុក្រោម១២ ឆ្នាំ មានបញ្ចុះតំលៃពិសេស រហូតដល់ទៅ៥០%ផងដែរ។  

គួរបញ្ជាក់ថា CLOUD9 ជាSky Bar ដែលមានប្រជាប្រិយភាពសំរាប់មនុស្ស សមយ័ថ្មីគ្រប់ជាន់ថ្នាក់ ដែលមានរៀបចំកម្មវិធីការពិសាអាហារប៊ូហ្វេ បែបលក្ខណះបរទេសបន្ថែម នឹងបញ្ជីភេសជ្ជៈ​ដែលជាសិកនេកថឺ ថ្មី ដែលបន្ថែមនូវបរិយាកាសដ៏រ៉ូមែនទិចរបស់លោកអ្នក ឲ្យកាន់តែមានភាពអសា្ចរ្យ រីករាយជាមួយនិងសំណង់អគារដ៏លេចនៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ។
SUN & MOON, Urban Hotel ដែលមាន CLOUD9 Sky Bar ចាប់ផ្តើមបើកពីម៉ោង ៦ល្ងាច ដល់ ១៩ យប់៕