(ភ្នំពេញ)៖ នៅ​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០១៦ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូទាំង​ប្រទេស​ចំនួន១០​លើក (យប់០៧​លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់១១​នាក់ (ស្រី០៥នាក់) របួសធ្ងន់២១នាក់ (​ស្រី១៦​នាក់​) របួសស្រាល ៥៩​នាក់ (ស្រី៥៣​នាក់) និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន១៥​នាក់ (យប់០៧​នាក់)​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

ប្រភពព័ត៌មានព័ត៌មានដដែលបានបញ្ជាក់ថា ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១០លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច០៤​គ្រឿង រថយន្ត​ធុន​ធំ០១​គ្រឿង និង​យាន​ផ្សេងៗ០៣​គ្រឿង ហើយមូលហេតុ​ដែល​បណ្តាលឲ្យ ​មាន​គ្រោះថ្នាក់​រួម​មាន៖ ល្មើស​ល្បឿន០៤​លើក ស្រវឹង០១​លើក ប្រជែង​គ្រោះថ្នាក់០៣​លើក និង​មិនប្រកាន់ស្តាំ០១លើក​ផង​ដែរ។

ដោយឡែក​យាន​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ៩១៦១គ្រឿង បាន​ធ្វើ​ការអប់រំ​មាន៤៣២០​គ្រឿង និង​ពិន័យ​សរុប៤៨៤១​គ្រឿង និង​ពុំមានឃាត់​យាន​ទុក​​៕