(វ៉ាស៊ីនតោន)៖ មន្ត្រីការពារជាតិជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅថ្ងៃអាទិត្យ​កន្លងទៅនេះយន្តហោះចម្បាំងរបស់ អាមេរិក បានកម្ទេចមូលដ្ឋាន និង​អគារ​តម្កល់ប្រាក់​របស់​ក្រុមឧទ្ទាម ISIS នៅក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់នេះបើយោងតាមការ ចេញផ្សាយរបស់​ CNN នៅថ្ងៃទី១២ ខែមករា។

មន្ត្រីយោធាអាមេរិក បានប្រាប់សារព័ត៌មាន CNN ថា គ្រាប់បែក​ចំនួន២គ្រាប់ ដែលមានទម្ងន់ ២ពាន់ផោន បានទម្លាក់ចុះអគារ​ផ្ទុកប្រាក់របស់ក្រុម ISIS ប៉ុន្តែលោកមិនអាចបញ្ជាក់បានថា ទឹក​ប្រាក់ដែលត្រូវកម្ទេចនោះមានចំនួនប៉ុន្មានទេ គ្រាន់តែដឹងថា មានរហូតដល់រាប់លាន​ដុល្លារ​អាមេរិក។

ក្នុងនោះមន្ត្រីយោធាខាងលើក៏បានបញ្ជាក់បន្ថែមទៀតថា ការទម្លាក់គ្រាប់នេះ ក៏បាន​ប៉ះពាល់​ដល់ជនស៊ីវិលដែលរស់នៅក្បែរកន្លែង នោះផងដែរ បើតាមការប៉ាន់ប្រមាណ មានមនុស្ស​ប្រហែល​ជា ១០នាក់បានស្លាប់ និងរងរបួស៕