(ប៉ាគីស្ថាន)៖ មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់​បែក​អត្តឃាត​មួយនៅក្បែរមជ្ឈមណ្ឌល លុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ស្ថិតនៅភាគខាងភាគ​ខាង​លិចនៃទីក្រុង Quetta ប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន Channel News Asia នៅថ្ងៃទី១៣ ខែមករា។

សាក្សី និងប៉ូលិសប្រចាំតំបន់បានឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានបន្លំខ្លួនចូលក្នុង​ហ្វូង​មនុស្ស ដែលមកជួបជុំគ្នាដើម្បីដង្ហែក្បូង ក្នុងយុទ្ធនាការប្រឆាំងជំងឺគ្រុនស្វិតដៃជើង ទើប​បណ្ដាលឲ្យមានមនុស្សស្លាប់រហូតដល់ ១៥នាក់៕