(បាត់ដំបង)៖ ក្រុមចោរប្រដាប់អាវុធ៣នាក់ បានចូលទៅប្លន់ ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅ ភូមិចារ ឃុំអង្លន់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅវេលា ម៉ោង១១៖៣០នាទី យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ដោយយកអស់លុយចំនួន៣ម៉ឺនបាត(លុយថៃ) និង លុយខ្មែរមួយចំនួន។

មន្រ្តីអាវុធហត្ថខេត្តបាត់ដំបង បានលួចបង្ហើបថា ពិតជាមាន ករណីប្លន់ប្រដាប់អាវុធនេះ កើតឡើងមែន តែមិនទាន់ហានបញ្ជាក់ឲ្យ បានលំអិត នៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចបាននិងកំពុង ធ្វើការស្រាវជ្រាវនៅឡើយ៕