(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញបើកបន្តសម័យសម័យប្រជុំលើកទី៨ នៃព្រឹទ្ធសភា ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន៥៤រូប។​

យោងតាមសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលអង្គប្រជុំបានបញ្ជាក់ថា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ទាំងមូលដោយឥតកែប្រែ ចំនួន៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

សូមអានសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំទាំងស្រុង៖