(ភ្នំពេញ)៖ អាជ្ញាធរ នគរបាល និងប្រជាការពារសង្កាត់ចោមចៅ ដឹកនាំដោយចៅសង្កាត់ លោក វ៉ា សារ៉ង នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បានចុះទៅចាប់ខ្លួនជនញៀនថ្នាំម្នាក់ ដល់កន្លែងជក់ស្ថិតនៅក្នុងផ្ទះល្វែង ចាស់ទុកចោល ភូមិថ្មគោល សង្កាត់ចោមចៅ។

ជនញៀនថ្នាំរូបនេះ មានឈ្មោះ ប៉ាង សុភ័ណ្ឌ អាយុ២៧ឆ្នាំ ហើយក្រោយការចាប់ខ្លួន អាជ្ញាធរ និងសមត្ថកិច្ចបានដកហូត ប្រដាប់ជក់គ្រឿងញៀនមួយចំនួន។ សម្រាប់ជននេះ ត្រូវបានសមត្ថកិច្ច យកមកធ្វើការអប់រំ ព្រមទាំងបញ្ជូនទៅកាន់មណ្ឌល កែប្រែគ្រឿងញៀនផងដែរ៕