(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅវេលាម៉ោង ៨៖៣០ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌។ នៅក្នុងកម្មវិធីនេះ ទូរទស្សន៍ព័ត៌មាន និងវិទ្យុ Fresh News នឹងផ្សាយផ្ទាល់ព័ត៌មាននេះផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រោយពិធីប្រកាសបើកយុទ្ធនាការនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួន នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត៕