(ឥណ្ឌូនេស៊ី)៖ កងកម្លាំងប៉ូលិសឥណ្ឌូនេស៊ី បានបញ្ជាក់ថា ការវាយប្រហារដោយអំពើភេរវកម្ម នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ត្រូវបានបញ្ចប់ហើយ ដោយកងកម្លាំងសន្តិសុខ កំពុងធ្វើការគ្រប់គ្រងស្ថានការ នេះបើយោងតាមព័ត៌មាន AP ចេញផ្សាយជាបន្តបន្ទាប់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ។

ក្នុងនោះសារព័ត៌មាន Reuters បានឲ្យដឹងដែរថា ប៉ូលិសឥណ្ឌូនេស៊ី បានចាប់ខ្លួនមនុស្សចំនួន៤នាក់ សង្ស័យជាក្រុមឧទ្ទាមដែលគេជឿជាក់ថា មានការជាប់ពាក់ព័ន្ធ នៅក្នុងហេតុការណ៍បាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុង Jakarta នេះ។

សូមរំលឹកថា មានមនុស្ស ៦នាក់បានស្លាប់ ក្នុងនោះមាន​ប៉ូលិសចរាចរណ៍៣នាក់ និងជនស៊ីវិល២នាក់ ហើយខ្មាន់កាំភ្លើងមានគ្នាជាង ១០នាក់ នៅក្នុងការវាយប្រហារភេរវកម្ម ដ៏កាចសាហាវនេះ៕