(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសអំពាវនាវនៅលើ Facebook ផ្លូវការរបស់លោកថា «សូមអំពាវនាវប្រជាពលរដ្ឋនៅតាមមាត់ប្រឡាយ មេត្តាបពា្ឈប់ការបោះចោលសំរាមក្នុងប្រឡាយ»

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ អង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការរាជធានីភ្នំពេញ បានកើបប្រមូលសំរាមនៅលើពោះប្រឡាយបឹងត្របែក ត្រង់ចំណុចរបាំងសម្រាស់ការពារសំរាមទី១ នៅផ្លូវលេខ៤៨៨ រាជធានីភ្នំពេញ៕

ខាងក្រោមនេះជារូបភាព សំរាមពេញនៅលើផ្ទៃទឹកនៃប្រឡាយ។