(ភ្នំពេញ)៖ ​នៅ​ព្រឹកថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ២០១៦នេះ នា​វិមាន​សន្តិភាព គណៈរដ្ឋមន្ត្រី បើក​កិច្ចប្រជុំពេញអង្គ ក្រោម​អធិបតីភាព​សម្ដេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​​ដូចជា​៖

១៖ សេចក្ដីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​លើ​ការវាស់វែង និង​ការផលិត​ផែនទី និង​លើ​អាជីវកម្ម​វាស់វែង និង​ការផលិត​ផែនទី​។

២៖ ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​សំណល់​បរិក្ខារ​អគ្គិសនី ​និង​អេឡិចត្រូនិច​។ ៣-​បញ្ហា​ផ្សេងៗ​​៕