(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីប្រកាសជ្រើសរើសបេក្ខជន សម្រាប់តំណែង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បន្ទាប់ពីអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុបច្ចុប្បន្ន នឹងត្រូវចូលនិវត្តន៍​ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។

សេចក្តីជូនដំណឹង បានឲ្យដឹងថា ដើម្បីអាចចូលរួមក្នុងការជ្រើសរើសនេះ បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិ និងឧបនិស្ស័យដូចខាងក្រោម៖

១-ត្រូវមានអតីតភាព ឋានន្តរស័ក្តិ និងមានឋានៈជាប្រធាននាយកដ្ឋាន ឬ អគ្គនាយករងឡើងទៅ
២-ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញបត្រឡើង
៣-មានគំនិតដឹកនាំគ្រប់គ្រងចាត់ចែង ក្នុងការអនុវត្តការងារតាមគោលការណ៍ ដោយមានគំនិតផ្តួចផ្តើមច្នៃប្រឌិត និងបង្កើតផែនការការងារ
៤-មានស្មារតីទទួលខុសត្រូវក្នុងការងារ និងមនសិការវិជ្ជាជីវៈ និងគិតគូរយកចិត្តទុកដាក់ ដល់ផលប្រយោជន៍រួម
៥-មានស្មារតីរក្សា សាមគ្គីភាពផ្ទៃក្នុង មានសីលធម៌ រស់នៅល្អ និងគោរពវិន័យ ការងារម៉ឺងម៉ាត់
៦-គោរព និងប្រតិបត្តិ គោលការណ៍ណែនាំរបស់ថ្នាក់លើ