(ភ្នំពេញ)៖ ខ្ញុំបាទឈ្មោះ លី ណន ម្ចាស់កម្មសិទ្ធិដីទំហំ៣៥៦ម៉ែត្រការ៉េ ស្ថិតនៅភូមិ សេរីដីដុះ សង្កាត់ព្រៃវែង ខណ្ណដង្កោ រាជធានីភ្នំពេញ សូមប្រកាសជាសាធារណៈថា ខ្ញុំបាទបានបាត់ឯឝសារកម្មសិទ្ធិ ដីដូចមាននៅក្នុងពាក្យបណ្ដឹងចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ និងឯកសារយោងភ្ជាប់មកជាមួយដាក់ចូលទៅ សាលាសង្កាត់ និងប៉ុស្ដ៏នគរបាលរដ្ឋបាលសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ខ្ញុំបាទសុំមិនទទួលខុសត្រូវចំពោះជនទាំងឡាយណា ដែលរើសបានឯកសារខាងលើ ហើយយកទៅប្រើប្រាស់ដោយ គ្មានការអនុញ្ញាត និងល្មើសច្បាប់ និងសូមជូនដំណឹងដល់សាធារណជនទាំងឡាយណា ដែលរើសបានឯកសារបណ្ណ កម្មសិទ្ធិដីរបស់ខ្ញុំបាទ សូមមេត្តាយកមកប្រគល់អោយខ្ញុំបាទវិញដោយអនុគ្រោះ។
ខាងក្រោមនេះ ជាពាក្យបណ្ដឹង និងឯកសារមួយចំនួនពាក់ព័ន្ធនឹងឯឝសារដីដែលបានបាត់៖