(បន្ទាយមានជ័យ)៖ កម្លាំងនគរបាល បានចាប់ខ្លួនជនសង្ស័យ៣ នាក់ ខណៈកំពុងធ្វើសកម្មភាពចែកចាយ គ្រឿងញៀន និងសេពយ៉ាងសកម្ម នៅតបន់ជាយដែន កម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិព្រៃព្រិច សង្កាត់-ក្រុងប៉ោយប៉ែត ហើយបញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ។ លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា កម្លាំនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត ធ្វើការស្រាវជ្រាវរហូតឈាន មកដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ និងវត្ថុតាង គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន អាយ ចំនួន១៣ថងតូច ។

លោកបានបន្តថា ជនសង្ស័យបានចំនួន៣ នាក់ ទី១ ឈ្មោះ ថន ធយ អាយុ ៣៤ឆ្នាំជាអ្នកជួញដូរ ដកហូតថ្នាំញៀនចំនួន ១០កូនថង់តូច ទី២ឈ្មោះ វិញ បូរី អាយុ ២៥ឆ្នាំអ្នកប្រើប្រាស់ ដកថ្នាំញៀនបាន ៣កូនថង់តូច និងទី៣ឈ្មោះ សឿង សុវណ្ណ អាយុ២៧ អ្នកប្រើប្រាស់គ្រឿងញៀន ជនសង្ស័យខាងលើនេះរស់នៅក្រុងប៉ោយប៉ែត។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើនេះ និងឆ្លើយសារភាពចំពោះមុខច្បាប់ថា ពួកខ្លួនពិតជាបានប្រព្រឹត្ត ករណីទាំងអស់ខាងលើនេះមែន។ បច្ចុប្បន្នសមត្ថកិច្ច កំពុងសាងសំណំរឿងជនសង្ស័យ និងវត្ថុតាងទាំងអស់បញ្ជូន ទៅកាន់សាលាដំបូង ខេត្តចាត់ការតាមច្បាប់៕