(ភ្នំពេញ)៖ យោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចនាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ​ដែលមាន៖

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន
ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធាន ព្រមទាំងសមាជិក៨រូបទៀត៖

សេចក្តីសម្រេចបានបញ្ជាក់ថា៖ គណៈកម្មការជាតិនេះមានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្រពីរគ្រឿងរបស់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួន ៕

ខាងក្រោមនេះជាសេចក្តីសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ​៖