(ភ្នំពេញ)៖ ដោយសារគុណភាព និងរសជាតិឈ្ងុយឆ្ងាញ់ផងនោះ ផលិតផលរបស់សិប្បកម្មរ៉ារី ដែលមានដូចជា ទឹកម្ទេស, ម្ទេសឆា, ទឹកជ្រលក់ហឹរ និងកាពិឆា ត្រូវបានបងប្អូនប្រជាជនខ្មែរគាំទ្រយ៉ាងខ្លាំង ជាពិសេសត្រូវបានម្ចាស់ដេប៉ូនានា ជ្រើសរើសដោយទៅលក់បន្តដោយគ្មានស្ទាក់ស្ទើរអ្វីឡើយ។ បន្ទាប់ពីបានពង្រីកខ្លួនទៅដល់ខេត្តបាត់ដំបង ពេលនេះផលិតផលរបស់សិប្បកម្មរ៉ារី បានទៅដល់ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ដែលធ្វើឲ្យបងប្អូនតាមបណ្តាខេត្តលែងពិបាកក្នុងការស្វែងរកជាវផលិតផលសិប្បកម្មរ៉ារីទៀតហើយ។

ការពង្រីកខ្លួនទៅដល់ទឹកដីខេត្តកំពង់ចាម របស់សិប្បកម្មរ៉ារី ពេលនេះ គេឃើញមានតារាចម្រៀង៣ដួង ចុះទៅផ្សព្វផ្សាយ ដើម្បីឲ្យប្រជាជននៅទីនោះ ស្គាល់កាន់តែច្បាស់ពីគុណប្រយោជន៍ និងគុណភាពល្អរបស់សិប្បកម្មរ៉ារី។ តារាដែលមានវត្តមានទៅផ្សព្វផ្សាយមានដូចជា៖ លោក Madona, លោក Try Sakada, និង កញ្ញា Try Sothearoth ម្ចាស់បទ «ខ្មាស់ទេ» ដែលធ្វើឡើងនៅក្នុងស្តង់របស់សិប្បកម្ម រ៉ារី នៅមាត់ទន្លេ ខេត្តកំពង់ចាម។

យ៉ាងណាមិញសម្រាប់អ្នកនៅភ្នំពេញវិញ គឺមានភាពងាយស្រួលបំផុតក្នុងការស្វែងរកជាវផលិតផលសិប្បកម្មរ៉ារី ពោលគឺមានគ្រប់ម៉ាតតេលាទូទាំងប្រទេស។

១. តេលា ព្រែកព្នៅ

២. តេលា កាំកូ

៣. តេលា ស្តាតចាស់

៤. តេលា ទួលទំពូង

៥. តេលា ពោធិ៍សែនជ័យ ផ្លូវសហព័ន្ធរុស្សី ទល់មុខក្រុមហ៊ុនអេដវ៉ូត

៦. តេលា ម៉ៅសេទុង ទល់មុខស្ថានទូតចិន

៧. តេលា អូឡាំពិច

៨. តេលា ញ៉ូថោន ផ្លូវហាណូយ

៩. តេលា ផ្សារតូច

១០. ផ្សារទំនើប Super Store ផ្សារដីហុយ

១១. ម៉ាត សួនធម្មជាតិទាំង ៨ សាខា ក្នុង រាជធានីភ្នំពេញ

១២. ផ្សារទំនើប Makro ភ្នំពេញ និងខេត្តសៀមរាប

១៣. ផ្សារទំនើបបាយ័នទាំង ៣ សាខា

១៤. តាមទីផ្សារក្នុងខេត្តស្វាយរៀង ព្រះសីហនុ ព្រៃវែង និងតាមផ្សារមួយចំនួនធំក្នុងរាជធានីភ្នំពេញផងដែរ។

ចូលរួមគាំទ្រផលិតផលខ្មែរ គាំទ្រផលិតផលរបស់សិប្បកម្ម រ៉ារី គឺគាំទ្រផលិតផលខ្មែរ។ ទំនាក់ទំនងជាវ តាមរយៈលេខទូរស័ព្ទ ០៧៨៥២២២២៨, ០៨៨២៩៩២៩៩២៕