(ចាកាតា)៖ ប៉ូលិសប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះ បានចាប់ខ្លួន​បុរសបីនាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធការវាយប្រហារ នៅកណ្តាលរដ្ឋធានីហ្សាកាតា ព្រមទាំងបានរកឃើញ​ទង់ជាតិ ISIS នៅក្នុងលំនៅដ្ឋាន ​របស់អ្នកវាយប្រហារថែមទៀតផង នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ​។

​សូមជម្រាបថា ការរកឃើញទង់ជាតិរបស់ពួកឧទ្ទាម ISISនេះ ជម្រុញឲ្យអាជ្ញាធរប្រកាសថា ការវាយប្រហារនៅរដ្ឋធានីហ្សាកាតា ដែលមានលំនាំដូចជា​ ការវាយប្រហារនៅទីក្រុង ប៉ារីស ធ្វើឡើងដោយពួកឧទ្ទាម ISIS ដែលមានមហិច្ឆតា ចង់​បង្កើត​រដ្ឋឥស្លាម ដែលបច្ចុប្បន្នមាន សមាជិករហូតដល់ជាង​បីម៉ឺននាក់ មកពីទូទាំងពិភពលោក ដោយក្នុងនោះ​ សមាជិកប្រមាណពីរទៅបីរយនាក់ មានប្រភពមកពីប្រទេស ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕