(កំពង់ចាម)៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ ខ្ទេចជើងខាងឆ្វេង ក្រោយពីរថយន្តក្រុងមួយគ្រឿងបុក ពេញមួយទំហឹង នៅវេលាម៉ោង ជិត១២ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ។ ករណីគ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេងឈ្មោះ ហៃ ម៉េងសុង ស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរលើ ខេត្តកំពង់ចាម នៅតាមបណ្តោយផ្លូរជាតិលេខ៧ ។

មន្រ្តីនគរបាលស្រុកព្រៃឈរ បានឲ្យដឹងថា ស្រ្តីរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណ:ម៉ូតូ និងរថយន្តរងការខូចខាត ហើយត្រូវបាន យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយ។

សម្រាប់ករណីនេះ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ តែកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមនីតិវិធី ៕