(ឥស្លាម៉ាបាដ)៖ នៅក្នុងសប្តាហ៍នេះ ប្រទេស​ប៉ាគីស្ថាន បានប្រកាសថា ចាប់តាំងពីផ្អាកជាបណ្តោះអាសន្ននូវ​ការអនុវត្តន៍ច្បាប់​​លើកលែងទោស​ប្រហារ​ ជីវិត​​មនុស្ស​នៅឆ្នាំ​២០១៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានកាត់ទោស​ប្រហារជីវិត​​សកម្មជនប្រយុទ្ធ និងឧក្រិដ្ឋជន​ចំនួន​​៣៣២នាក់ហើយ ​ដែលនេះជា​សេចក្តីប្រកាសជាផ្លូវការ​ជាលើកដំបូងមួយ​របស់រដ្ឋាភិបាលប៉ាគីស្ថាន ដកស្រង់​ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។

សូមជម្រាបថា ប្រទេសអាស៊ីខាងត្បូង​មួយនេះ បានបង្ហាញផែនការសកម្មភាព​ជាតិ ដែលត្រូវបានហៅកាត់ថា NAP ដើម្បីទប់ទល់​​នឹង​សកម្មភាពរបស់​ពួកសកម្មជនប្រយុទ្ធ​តាលីបង់ បានបាញ់សម្លាប់​មនុស្សប្រមាណ​​១៥០នាក់ ក្នុងនោះភាគច្រើនជាកុមារ ក្នុងសាលាមួយកន្លែង​ក្រោមការគ្រប់គ្រងរបស់យោធា ក្នុងប្រទេស​ប៉ាគីស្ថាន ​កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ៕